ពូកែយ៉ាងនេះ! MV បទល្បី «B.A.B» ជាស្នាដៃដឹកនាំសម្តែងដំបូងរបស់ ទេព បូព្រឹក្ស (មានវីដេអូ)
ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងស៊ិចស៊ីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បានបញ្ចេញ MV បទថ្មីរបស់ខ្លួនដែលមានចំណងជើងថា «B.A.B» ដែលទទួលការចាប់អារម្មណ៍មិនតិចនាក់នោះទេ ពីសំណាក់អ្នកគាំទ្រលើបណ្តាញសង្គម។
យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលបន្ថែមទៀតនោះ សម្រាប់បទចម្រៀងមួយបទនេះដែរ កញ្ញា ទេព បូព្រឹក្ស ដែលជាម្ចាស់បទចម្រៀងផ្ទាល់ បាននិយាយប្រាប់អ្នកគាំទ្ររបស់ខ្លួនថា MV បទ «B.AB» គឺជាស្នាដៃដឹកនាំសម្តែងដំបូងរបស់ខ្លួន។
ទោះជាយ៉ាងណាក្តី ទាំងនេះបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះមិននឹកស្មានថា តារាចម្រៀងវ័យក្មេងរូបនេះ មានសមត្ថភាពគួរឲ្យសរសើរចេះដឹកនាំថត MV បានយ៉ាងល្អបែបនេះទេ។
មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ MV ដែលទើបតែចេញក្តៅៗនេះ បាននឹងកំពុងទទួលការគាំទ្រយ៉ាងខ្លាំង ព្រោះថា MV នេះបញ្ចេញ មិនទាន់បាន ២៤ ម៉ោងផង ប៉ុន្តែទទួលបានការចូលមើលជាង ២០ ម៉ឺនដងទៅហើយនៅលើបណ្តាញសង្គម៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖
