ក្តៅៗ! តារាថៃតួក្នុងរឿង«Friend Zone» Baifern មកដល់ប្រទេសកម្ពុជា មុននេះបន្តិច (មានវីដេអូ)
ភ្នំពេញ៖ មុននេះបន្តិចតារាស្រីថៃ ដ៏មានប្រជាប្រិយភាព Baifern បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាហើយ ស្របពេលដែលអ្នកគាំទ្រជាច្រើនបានធ្វើការទន្ទឹងរង់ចាំ អស់ពេលជាយូរថ្ងៃ តាមរយៈការចូលរួមសម្ពោធរឿងកុន ដ៏ល្បី«Friend Zone»។
ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនបាននាំគ្នារងចាំ និងទទួល ផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់តារាស្រីរូបនេះ ដល់ព្រលានយន្តហោះ ធ្វើឲ្យនាងរំភើបចិត្ត និងបង្ហាញស្នាមញញឹមទៅកាន់អ្នកគាំទ្រគ្រប់គ្នាតែម្តង។
តាមរយៈការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាលើកនេះ តារាស្រីរូបនេះបានធ្វើការតែងខ្លួនយ៉ាងឡូយឆាយ យ៉ាងស្រស់ស្អាតខ្លាំង មិនចាញ់នៅក្នុងរឿងប៉ុន្មាននោះទេ។
សកម្មភាពក៏ដូចជាបានឃើញរូបសម្រស់របស់តារារូបនេះ នៅខាងក្រៅ អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើបគ្រប់គ្នា ព្រោះនៅក្រៅនាងពិតជារួសរាយខ្លាំង គួរឲ្យសរសើរ៕
រូបភាពពី៖Nhaa YunDo JJ
សូមទស្សនារូបភាពខាងក្រោមនេះ៖
