អបអរសាទរ! សំណាង អេលីណា ក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Universe កម្ពុជា ប្រចាំឆ្នាំ២០១៩
ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ កម្មវិធីMiss Universe តែងតែប្រកាស និងស្វែងរកបេក្ខភាពស្រីៗដែលមានរូបសម្បតិ្តស្រស់ស្អាត គួបផ្សំនឹងចំណេះដឹង សមត្ថភាពដ៏ល្អរបស់ពួកគេ ដើម្បីធ្វើការគ្រងមកុដ បន្តទៅប្រកួតនៅក្នុងកម្មវិធីមួយនេះ ដែលមានការចូលរួមពីបណ្តាប្រទេសជាច្រើន។
ជាក់ស្តែង នៅពេលនេះដែរ ក្រោយពីបានធ្វើការឆ្លងកាត់ការប្រលងជម្រុះនៅក្នុងប្រទេសរួចមក ពេលនេះក៏រកឃើញម្ចាស់មកុដហើយ ដែលបានទៅលើ កញ្ញាសំណាង អេលីណាដែលនឹងត្រូវទៅចូលរួមប្រកួត នៅក្រៅប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ។
ដោយសារតែសមត្ថភាពដ៏ល្អ បូករួមនឹងសម្រស់ស្រស់ស្អាតបែបធម្មជាតិ ធ្វើឲ្យមហាជនជាច្រើន ពិតជាពេញចិត្តយ៉ាងខ្លាំង ដែលនាងពិតជាសាកសមជាមួយនឹងម្ចាស់មកុដតែម្តង។
តាមរយៈដំណឹងដ៏ល្អមួយនេះ អ្នកគាំទ្រជាច្រើន ក៏បានធ្វើការចូលរួមអបអរសាទរដល់នាង ដែលទទួលបានជ័យលាភីបែបនេះ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានការជូនពរ ដល់បវរកញ្ញារូបនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖
